Skyscraper City Forum banner
1 - 14 of 14 Posts

·
Registered
Joined
·
3 Posts
Hello I am quite new here in this forum and I am glad to be part of it. Nice to know you Mr.Sopheaktr, thanks for your great upload, and I think I have come across this construction site. May I know how many floors exactly of this building? When it is suppose to finish construction?
 

·
Home Energy Reactor
Joined
·
7,079 Posts
looks like 10 floors.
 

·
Moderator
Joined
·
34,143 Posts
From my understanding, this is a 9 floors office building with ''above average'' interior design (if you compare to other office buildings in Phnom Penh). This building is not far from Independent Monument. Construction is making a very fast progress :)
 

·
Registered
Joined
·
451 Posts
Discussion Starter · #10 ·

ទីតាំង​សាងសង់​ធនាគារ​ Maybank ដែល​ស្ថិត​នៅ​តាមបណ្តោយ​មហាវិថី​ព្រះនរោត្តម។ រូបថត ហ៊ឹន ពិសី

ភ្នំពេញ: ខណៈ​ប្រតិបត្តិ​ការ​កំពុង​រីក​ចម្រើន​ស្រប​គ្នា​នឹង​ការ​កើន​ឡើង​ទំនុក​ចិត្ត​ក្នុង​ទីផ្សារ​នោះ​ធនាគារ Maybank ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ក្នុង ប្រទេស​ម៉ាឡេស៊ី ពេល​នេះ​កំពុង​សាងសង់​អគារ​កម្ពស់ ១០ ជាន់​មួយ​បន្ថែម​ទៀត​នៅ​តាម​បណ្តោយ​មហា​វិថី ព្រះ​នរោត្តម ដើម្បី​ធ្វើ​ជា​ការិយាល័យ។

លោក Lee TienPoh អគ្គ​នាយក​នៃ​ធនាគារ Maybank ប្រចាំ​នៅ កម្ពុជា បាន​និយាយ​ថា ដោយ​មាន​សំណូមពរ​ពី​អតិថិជន និង​ការ​រីក​ចម្រើន ព្រម​ទាំង​ចង់​បង្ហាញ​កេរ្តិ៍​ឈ្មោះ និង​ឧត្តមភាព​របស់​ខ្លួន​នៅ កម្ពុជា ទើប​ថ្នាក់​ដឹក​នាំ​ធនាគារ Maybank សម្រេច​សាង​សង់​អគារ​ការិយាល័យ​ថ្មី​មួយ​បន្ថែម​ពី​លើ​ការិយាល័យ​ធំ​របស់​ខ្លួន។ លោក​បន្ត​ថា អគារ​ថ្មី​នេះ​គ្រោង​នឹង​ប្រើ​ប្រាស់​ជា​ការិយាល័យ​កណ្តាល​របស់​ធនាគារ និង​ផ្នែក​ខ្លះ​ទៀត​ធ្វើ​ជា​ការិយាល័យ​ជួល​ឲ្យ​ដៃ​គូ​ដោយ​ធនាគារ​គ្រោង​ប្រើ​ប្រាស់​តែ ៥-៦ ជាន់​តែ​ប៉ុណ្ណោះ។ រីឯ​ទឹក​ប្រាក់​វិនិយោគ​សាង​សង់​អគារ​ថ្មី​នេះ​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ទេ។

លោក​អះអាង​ថា៖ «ការ​សង់​ការិយាល័យ​ថ្មី​នេះ​គឺ​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ធនាគារ​ក្នុង​ការ​វិនិយោគ​រយៈ​ពេល​វែង​ក៏​ដូចជា ដើម្បី​សម្រេច​បាន​ទស្សន​វិស័យ​គោលដៅ​របស់​យើង​ផង​ដែរ»។

អគារ​ដែល​មាន​កម្ពស់ ១០ ជាន់ និង ២ ជាន់​នៅ​ក្រោម​ដី​នេះ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ត្រីមាស ទី១ ឆ្នាំ​២០១៥។

អគ្គ​នាយក​ធនាគារ​ខាង​លើ​បាន​ប្រាប់​ទៀត​ថា Maybank បាន​ចាប់​ផ្តើម​ចូល​មក​វិនិយោគ​នៅ កម្ពុជា ក្នុង ឆ្នាំ​១៩៩៣ និង​មាន​សាខា​ចំនួន ១៦ កន្លែង​នៅ ភ្នំពេញ និង​គ្រោង​បន្ថែម ៥ ទៀត​នៅ​ឆ្នាំ​នេះ។ Maybank ផ្តល់​ឥណទាន​លើ​វិស័យ​ជាច្រើន​ដូចជា​វិស័យ​ផលិតកម្ម សំណង់ កសិកម្ម សណ្ឋាគារ និង​វិស័យ​ទេសចរណ៍​ជាដើម។ ទាក់​ទង​នឹង​ដំណើរការ​របស់​ធនាគារ​លោក​បាន​ប្រាប់​ថា បើ​ទោះ​បី​ស្ថានភាព​នយោបាយ​មិន​ទាន់​ល្អ ១០០ ភាគរយ​ក៏​សកម្មភាព​របស់ Maybank នៅ​តែ​មាន​ដំណើរការ​ល្អ​ជា​ធម្មតា។

លោក​បញ្ជាក់​ថា៖ «បច្ចុប្បន្ន​នេះ​អ្នក​វិនិយោគ​នៅ កម្ពុជា ចាប់​ផ្តើម​មាន​ទំនុក​ចិត្ត​ជា​បណ្តើរ​វិញ​ហើយ ខណៈ​អ្នក​វិនិយោគ​ក្រៅ​ស្រុក​ក៏​ចាប់​ផ្តើម​ចូល​មក​បោះ​ទុន​វិនិយោគ​នៅ កម្ពុជា ផង​ដែរ។ ទាំង​នេះ​គឺជា​រឿង​ដ៏​ល្អ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា»។ លោក​បាន​បន្ត​ថា៖ «វិស័យ​ធនាគារ​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​បើ​ប្រៀប​ធៀប​ជាមួយ ប្រទេស​ឡាវ វៀតណាម ដោយ​សារ​កំណើន​សេដ្ឋកិច្ច កម្ពុជា មាន​កំណើន​ពី ៧ ទៅ ៨ ភាគរយ​ប្រចាំ​ឆ្នាំ»។

មហាវិថី ព្រះ​នរោត្តម គឺជា​ផ្លូវ​ដ៏​សំខាន់​របស់​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​ពាណិជ្ជកម្ម និង​ជា​សង្កាត់​ហិរញ្ញវត្ថុ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ធនាគារ​ជាច្រើន​បាន​បោះ​ទីតាំង​នៅ​តាម​បណ្តោយ​មហាវិថី​នេះ។

លោក ឆារស៍ វ៉ាន់ ប្រធាន​ក្រុម​ប្រឹក្សា​ស្តីទី​សមាគម​ធនាគារ​កម្ពុជា មាន​ប្រសាសន៍​ថា សុខភាព​ធនាគារ​នៅ កម្ពុជា មាន​ភាព​មាំមួន។ ភាព​មាំមួន​នេះ​ទើប​បាន​ជា​មាន​ធនាគារ​នៅ​ក្រៅ​ប្រទេស​ចូល​មក​កាន់​ទីផ្សារ កម្ពុជា។ បើ​សិន​ប្រព័ន្ធ​ធនាគារ​នៅ កម្ពុជា មិន​មាំមួន​ទេ​នោះ ធនាគារ​នៅ​ក្រៅ​ប្រទេស​ក៏​មិន​ចូល​មក​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ភាព​មាំមួន​នៅ​ក្នុង​វិស័យ​ធនាគារ​ដែល​យើង​មើល​ឃើញ គឺ​ដោយ​សារ​ក្នុង​ប្រព័ន្ធ​ធនាគារ​កម្ពុជា​មិន​មាន​ហានិភ័យ​ខ្ពស់​នោះ​ទេ។ យើង​មាន​ការ​ដាក់​ប្រាក់​បញ្ញើ​ល្អ ហើយ​ការ​ផ្តល់​ឥណទាន​ក៏​ល្អ បើ​ទោះ​បី​ជា​ឥណទាន​ដែល​បញ្ចេញ​ទៅ​មាន​ការ​ខូចខាត​ក្តី តែ​វា​មាន​ចំនួន​ទាប​អាច​ទទួល​យក​បាន»។

លោក គីម ហ៊ាង ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ខ្មែរ រៀល​អេស្ទេត បាន​ប្រាប់​ថា ការ​សាង​សង់​អគារ​របស់​ធនាគារ Maybank ពេល​នេះ​គឺជា​រឿង​ល្អ ព្រោះ​ការ​សាង​សង់​នឹង​មិន​បញ្ចប់​ភ្លាមៗ​ទេ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​ពីរ​ឆ្នាំ​ដែរ ហេតុ​នេះ​ពេល​អគារ​នេះ​សាង​សង់​ចប់​គឺ​ចំ​ពេល​ដែល​ជន​បរទេស​កាន់​តែ​ច្រើន​ចូល​មក កម្ពុជា។ នៅ​ពេល​នោះ​តម្រូវ​ការ​ការិយាល័យ​ជួល​របស់​ពួក​គេ​នឹង​មាន​តម្រូវការ​ច្រើន។

លោក​អះអាង​ថា៖ «ការ​សាង​សង់​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​ធនាគារ​នេះ​នៅ កម្ពុជា ថា នឹង​គ្មាន​ហានិភ័យ​អ្វី​កើត​ឡើង​ឡើយ។ វា​ក៏​បង្ហាញ​ពី​ភាព​រឹងមាំ​ក្នុង​វិស័យ​នេះ​ផង​ដែរ។ នៅ​ពេល​ណា​ធនាគារ​ទៅ​មុន​អ្នក​វិនិយោគ​នឹង​ហូរ​ចូល​មក​តាម​ក្រោយ​ជា​មិន​ខាន»៕

http://www.postkhmer.com/post-property/construction-plan/114029-maybank-
 
1 - 14 of 14 Posts
Top