Skyscraper City Forum banner
1 - 2 of 2 Posts

·
Registered
Joined
·
40,946 Posts
Discussion Starter · #1 ·
ក្រុមហ៊ុន​ថៃ គ្រោង​សង់​ផ្សារទំនើប និង​ចំណត​ក្រោម​ដី


http://postkhmer.com/ប៉ុស្តិ៍​-អចលនទ្រព្យ/ក្រុមហ៊ុន​ថៃ-គ្រោង​សង់​ផ្សារទំនើប-និង​ចំណត​ក្រោម​ដី

Sat, 5 July 2014
ស៊ីវ ម៉េង

ដោយ​មើល​ឃើញ​កំណើន​ប្រជាជន និង​ការ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាង​ឆាប់​រហ័ស​របស់​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ថៃ​មួយ​កាលពី​ពេល​ថ្មីៗ​បាន​លើក​គម្រោង​សាងសង់​ផ្សារទំនើប និង​ចំណត​ក្រោម​ដី​មួយ​ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ចាស់ គឺ​ចាប់ពី​ស្ពាន​នាគ រហូត​ដល់​មាត់ទន្លេ​។

យោងតាម​សេចក្តី​ប្រកាស​របស់​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ កាលពី​ពេល​ចុងសប្តាហ៍​កន្លងមក បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Trading Group បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​សាងសង់​ផ្សារទំនើប និង​ចំណត​ក្រោមដី មួយ​នៅ​ជិត​ផ្សារ​ចាស់ ដោយ​មាន​ជម្រៅ​ក្រោម​ដី​ចំនួន​៣​ជាន់ រួមមាន​៖

១-​ផ្នែក​ប្លង់​ខាង​លើ ជា​សួន​លម្ហែ​កម្សាន្ត​សាធារណៈ ត្រូវ​ចែកចេញ​ជា​៣​ផ្នែក គឺ​តំបន់ A, B និង​តំបន់ C។ តំបន់ A ជា​កន្លែង​កម្សាន្ត​មាន​បាញ់​ទឹក មាន​កន្លែង​អង្គុយ​សម្រាក​លម្ហែ។ តំបន់ B ជា​ទស្សនីយភាព និង​មាន​ស្ថាបនា​កន្លែង​សម្រាប់​ដាក់​រូប​ចម្លាក់​លម្អ​ដែល​ជា​រូប​ចម្លាក់​របស់​ខ្មែរ និង​ធ្វើ​សួន​អាច​សម្រាក​កាយ​ដោយ​មាន​តន្ត្រី​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ និង តំបន់ C ជា​ប្លង់​រៀបចំ​ជា​កន្លែង​អង្គុយ​កម្សាន្ត​ដែល​នៅ​ជាប់​មាត់ទន្លេ រចនា​ដូចជា​អាង​ទឹក បង្កើន​ភាព​ស្រស់ស្អាត​ជួយ​លម្អ​ទីក្រុង​ឲ្យ​មាន​ភាព​ស្រស់បំព្រង អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​មួយ​កម្រិត និង​ជា​ច្រក​ចេញ​ចូល​ជាន់​ក្រោម​ដី​ផង​ដែរ។

២-ប្លង់​ជាន់​ទី​១ មាន​ផ្សារ​ទំនើប​លក់​ទំនិញ​ផ្សេងៗ​ដូចជា​សម្លៀកបំពាក់ សៀវភៅ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ ព្រម​ទាំង​មាន​ច្រក​ចេញ​ចូល​ការពារ​ពន្លឺ និង​ការពារ​ទឹកភ្លៀង។

៣-ប្លង់​ជាន់​ទី​២ មាន​ហាង​ផ្សេងៗ​ដូចជា ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​មាន​ចំណត​ដែល​អាច​ចត​បាន​៣០០​កន្លែង​និង​មាន​ច្រក​ចេញ​ចំនួន​១៤ ដោយ​ចន្លោះ​ពី​ចំណត​ពី​មួយ​ទៅ​មួយ​មាន​ចម្ងាយ​៥០​ម៉ែត្រ។

៤-​ប្លង់​ជាន់​ទី​៣ មាន​បើក​ភោជនីយដ្ឋាន​នៅ​កណ្តាល និង​ចំណត​ដោយ​ប្រើ​ប្រព័ន្ធ​ពន្លឺ​ធម្មជាតិ និង​បរិយាកាស​ខាង​ក្រោម​បែប​ធម្មជាតិ។

លោក Songchai Watranachai តំណាង​ក្រុមហ៊ុន Trading Group បាន​និយាយ​ថា​៖ «​គម្រោង​នេះ​អាច​សម្រួល​ដល់​ការ​ចត​យានយន្ត ព្រម​ទាំង​អាច​ទាក់ទាញ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ពីព្រោះ​ចំណត និង​ផ្សារ​ក្រោម​ដី​នេះ​មាន​ទាំង​ផ្សារ​លក់​ទំនិញ កន្លែង​កម្សាន្ត និង​ភោជនីយដ្ឋាន​ជាច្រើន​»។ លោក​បាន​បន្ត​ថា៖​«​ក្រុមហ៊ុន​នឹង​សិក្សា​ឲ្យ​បាន​លម្អិត​ជុំវិញ​ផលប៉ះពាល់ និង​ប្រព័ន្ធ​សុវត្ថិភាព​នៅក្នុង​គម្រោង​នេះ»។

លោក ជ្រាង សុផាន់ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា តាមពិត​ក្រុមហ៊ុន​បាន​ស្នើសុំ​អភិវឌ្ឍ​គម្រោង​នេះ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ខណៈ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា កន្លងមក តំណាង​ក្រុមហ៊ុន​បាន​មក​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ដល់​មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​រាជធានី​ភ្នំពេញ​អំពី​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចំពោះ​គម្រោង​នេះ។

បច្ចុប្បន្ន​បុគ្គលិក​ក្រុមហ៊ុន និង​មន្ត្រី​សាលារាជធានី​ភ្នំពេញ កំពុង​សិក្សា​ពី​បច្ចេកទេស និង​ប្រព័ន្ធ​សុវត្ថិភាព​នៃ​គម្រោង​នេះ ហើយ​នៅពេល​ការ​សិក្សា​ត្រូវ​បាន​បញ្ចប់ ទើប​សាលា​រាជធានី​ភ្នំពេញ ដាក់​ឆ្លង​រាជរដ្ឋាភិបាល​ជា​អ្នក​សម្រេច​ចុងក្រោយ។ លោក​បាន​បន្ត​ថា ទោះបី​ជា​យ៉ាង​ណា​ក្រុមហ៊ុន​នេះ​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​ក្នុង​គម្រោង​នេះ​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖​«​ថ្វីដ្បិត​តែ​គម្រោង​ខាង​លើ​អាច​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ក៏ដោយ ប៉ុន្តែ​យើង​ក៏​ត្រូវ​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​ទៅលើ​សោភណភាព បរិស្ថាន និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​»។

លោក អៀង អូននី អភិបាលរង​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​នៅ​ក្រោយ​ពេល​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ថា អ្វី​ដែល​កំពុង​ពិភាក្សា​នេះ​គឺ​ដើម្បី​ឈាន​ទៅ​រក​ភាព​ប្រាកដប្រជា​មួយ ពីព្រោះ​ថា ការ​អភិវឌ្ឍ​ត្រូវ​តែ​ផ្តល់​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ។ ក្រុមហ៊ុន​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ដោយ​មិន​ត្រូវ​ផ្តោត​តែ​មួយ​ជ្រុង​នោះ​ទេ ពីព្រោះ​តំបន់​នេះ​គឺ​ទាក់ទង​ទៅ​នឹង​តំបន់​ប្រវត្តិសាស្រ្ត និង​តំបន់​រដ្ឋបាល​ជាដើម។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន វីត្រាស់ គ្រុប បាន​ចាត់ទុក​គម្រោង​អភិវឌ្ឍន៍​នេះ​ថា «ជា​គំនិត​ល្អ» ព្រោះ​គេ​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ហើយ​ប្រសិន​បើ​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ក្រោម​ដី និង​លើ​ដី​នោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ក្នុង​ទីក្រុង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាន​និយាយ​ថា តំបន់​នេះ​កំពុង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម និង​ទេសចរណ៍ ហេតុនេះ​ប្រសិន​បើ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ហើយ​អភិវឌ្ឍ​តំបន់​នេះ​ធ្វើ​ជា​ផ្សារ​ទំនើប​ក្រោម​ដី​សម្រាប់​លក់​ទំនិញ​ឲ្យ​ភ្ញៀវ​ទេសចរ និង​ជា​តំបន់​កម្សាន្ត​នោះ​វា​ពិតជា​ការ​ទាក់ទាញ​មួយ ព្រោះ​បច្ចុប្បន្ន​តំបន់​នេះ​ក្រៅពី​ផ្សារ​រាត្រី​បើក​នៅ​ចុងសប្តាហ៍​គឺ​មិន​ឃើញ​មាន​អ្វី​ជា​ដុំកំភួន​នោះ​ទេ។

លោក​បាន​អះអាង​ថា៖​«​គម្រោង​នេះ​ជា​គម្រោង​ល្អ​ប្រសិន​បើ​រៀបចំ​បាន​ល្អ​វា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ដើរ​ទិញ​ទំនិញ​ច្រើន ព្រោះ​តំបន់​នេះ​ជា​តំបន់​ដែល​ភ្ញៀវ​បរទេស​ស្គាល់​ស្រាប់ និង​ជា​តំបន់​ចំណត​រថយន្ត​ក្រុង​ដែល​ជា​តំបន់​លំហូរ​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ។



លោក​បាន​បន្ថែម​ថា​៖​«​ប្រសិន​បើ​ការ​អភិវឌ្ឍ​នោះ​មិន​ធ្វើឲ្យ​បាត់​សោភណភាព និង​សួនច្បារ​នៅ​តំបន់​ទេ​នោះ វា​ពិតជា​ល្អ​ណាស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ផ្សារ​ទំនើប​ក្រោម​ដី​ដែល​អាច​លក់​ទំនិញ​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរ ព្រោះ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​តែ​យើង​មិន​ទាន់​មាន​អ្វី​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​ក្រៅពី​ផ្សារ​ធំ​ថ្មី​ដែល​នៅ​ក្បែរ​នោះ»៕
 

·
Moderator
Joined
·
34,143 Posts
City Hall in Talks Over Underground Market

http://www.cambodiadaily.com/news/city-hall-in-talks-over-underground-market-62746/

Phnom Penh officials met on Thursday with representatives from a Thai company proposing to build an underground parking lot and market adjacent to Daun Penh district’s Phsar Chas.

Deputy municipal governor Chreang Sophann said the proposal by the company, Trade International, was under consideration.

“I support all kinds of investment in the city but we must first study the impact,” he said. “For Phnom Penh to have an underground market and parking lot would be attractive to investors and show the leadership of the government, while it would improve the beauty of the city and create more jobs.”

City Hall spokesman Long Dimanche stressed that the plan was still at the discussion stage. “It could benefit the city a lot, but we must first study the documents and see if we think the plan is good,” he said.

The Old Market area, west of the Night Market, has long been touted as a potential neighborhood for redevelopment.

City Hall announced in January last year that it would build an eight-story car park on the site, relocating the market to two underground floors, state media reported at the time.
 
1 - 2 of 2 Posts
Top